ធនាគារពិភពលោកនឹងផ្ដល់ជំនួយ១០៥លានដុល្លារដើម្បីលើកកម្ពស់ការអប់រំ
ធនាគារពិភពលោកនឹងផ្ដល់ជំនួយ១០៥លានដុល្លារដើម្បីលើកកម្ពស់ការអប់រំនិងសម្រួលភាពចង្អៀតណែនក្នុងថ្នាក់រៀន គ្រូបង្រៀនប្រមាណ ៣៧ ០០០ នាក់ នឹងត្រូវបានបណ្ដុះបណ្ដាល ក៏ដូចជាណែនាំពីគោលការណ៍មួយចំនួនសម្រាប់បំប៉នសិស្សខ្សោយ ដោយនឹងធ្វើការពង្រីកកម្មវិធីអាន និងគណិតវិទ្យាកម្រិតដំបូងទូទាំងប្រទេស។ ជាមួយគ្នា គម្រោងនេះធ្វើឡើងដើម្បី «បន្ធូរបន្ថយភាពចង្អៀតណែន» និងកែលម្អបរិក្ខារសាលា ដោយនឹងសាងសង់ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងផ្តល់បង្គន់អនាម័យ និងកន្លែងលាងដៃដាច់ដោយឡែកពីគ្នារវាងសិស្សស្រីប្រុស។ កុមារកម្ពុជាជាង១,៧លាននាក់ ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងកែលម្អការអប់រំមូលដ្ឋានដែលទើបអនុម័តថ្មីរបស់ធនាគារពិភពលោក ដែលជាគំនិតផ្តួចផ្តើមក្នុងរង្វង់ទឹកប្រាក់ចំនួន…
