ឯកឧត្តមរដ្ឋមន្ត្រីដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចុះសួរសុខទុក្ខគ្រូបង្រៀននៅសាលាបឋមសិក្សា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចុះសួរសុខទុក្ខ និងប្រគល់ថវិកាឧបត្ថម្ភចំនួន ៥លានរៀល ជូនលោកស្រី ឆេង សុខុម គ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ស្រះក្ដុល ខេត្តព្រះវិហារដើម្បីចូលរួមសម្រាលបន្ទុកលោកស្រីបានមួយចំណែក។
គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លោកស្រី និងកូនៗត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅជំរំភាសឹក ចំណែកឯស្វាមីក៏ត្រូវបំពេញភារកិច្ចនៅសមរភូមិ ជាអកុសល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៣ ទាបភ្លឺ ផ្ទះរបស់លោកស្រីត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ៕

May be an image of 6 people, dais and text